Search This Blog
Sunday, September 25, 2016
សពស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារនឹងត្រូវបូជានៅថ្ងៃទី២៦ កញ្ញា
សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នឹងត្រូវដង្ហែរទៅបូជានៅវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី២៦ ខែកញ្ញា វេលាម៉ោង ១រសៀលស្អែកនេះ។ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគពាធ។
សពស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ត្រូវបានតម្កល់ធ្វើបុណ្យនៅអង្គការដើម្បីភាពញញឹមនៃកុមារក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦។
Subscribe to:
Post Comments (Atom)

No comments:
Post a Comment